ព័ត៌មានជាតិ

អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំ សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាព របប ជលសាស្ត្រ ក្នុងអាងទន្លេមេគង្គ និង ទន្លេសាប នាពេលបច្ចុប្បន្ន

ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មាន ស្តីពីស្ថានភាព របប ជលសាស្ត្រ ក្នុងអាងទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃអង្គារ ៧ ទី ១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទី ព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី ។

បើតាមសេចក្តីប្រកាស របស់អង្គភាពអ្នកនាំពាក្យ សន្និសីទ នេះ មាន គោលបំណងបង្ហាញ ជូនសាធារណជន ឱ្យបាន យល់ច្បាស់ ពីស្ថានភាព ជលសាស្ត្រ ក្នុងអាងទន្លេមេគង្គ និង ទន្លេសាប នា ពេល បច្ចុប្បន្ន ដែលមានសភាពប្រែប្រួល នៃ កម្ពស់ទឹក បង្កឡើង ដោយការប្រែប្រួល អាកាសធាតុ (ភ្លៀង ធ្លាក់ តិច ) ដោយ រួមមាន ខ្លឹមសារ សំខាន់ៗ ដូចជា ៖ ចំណែក គ្រប់គ្រង នៃ របប ទឹកនៅតាមបណ្តា ប្រទេស ទន្លេមេគង្គ ស្ថានភាព ជលសាស្ត្រ និង ការប្រែប្រួល (ការ ថយ ចុះ ) នៃ របប ទឹក ទន្លេមេគង្គ នៅ កម្ពុជា កិច្ចសហប្រតិបត្តិការនានា ក្នុង តំបន់ មេគង្គ ដើម្បី ចូលរួម ដោះស្រាយបញ្ហាប្រឈម ។

វាគ្មិន ដែលនឹងអញ្ជើញចូលរួម គឺ ៖ តំណាង មកពីក្រសួងធនធានទឹក និង ឧតុនិយម ។

To Top