ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បង្ហាញរូបថតក្រុមគ្រួសារ ៣ជំនាន់ និងរំលេចសារមួយចំនួន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ សីហា បានបង្ហាញរូបថតជួបជុំក្រុមគ្រួសារ ៣ជំនាន់ រួមមានសម្ដេច និងភរិយាព្រមទាំង កូនចៅប្រុសស្រីផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានរំលេចសារលើគេហទំព័រហ្វេសប៊ុកថា «៣ជំនាន់មនុស្សមានជាង ៣០នាក់នេះ គិតតែខ្លួនខ្ញុំនិងភរិយាតែប៉ុណ្ណោះ ដោយមិនទាន់គិតបងប្អូនប្រុសស្រីខ្ញុំ ៥នាក់ និងបងប្អូនប្រុសស្រីភរិយាខ្ញុំ ៣នាក់ទៀតផង។ បើគិតតែឪពុកម្តាយខ្ញុំ គាត់មានកូនចៅនិងចៅទួតរហូតជាង ១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់ មិនទាន់ទេព្រោះក្មេងៗ ពេលនេះមិនចង់មានកូនច្រើនទេ។ ពេលជួបកូនៗនិងចៅៗ កាលពីថ្ងៃ៥ សីហាកន្លងមក បានចៅថតជាមួយ
ចៅ១៩នាក់ អវត្តមាន២នាក់គឺចៅទី១ និងចៅទី១៩។ ចៅប្រុស៣នាក់ និងចៅស្រីម្នាក់បានលេងភ្លេង និងច្រៀងជូនជីដូនជីតាស្តាប់។ ចៅប្រុស ៣នាក់មកសុំថតរូបជាមួយជីតា ប្រហែលចង់វាស់កំពស់ ជាមួយជីតាហើយមើលទៅ» ៕

To Top