កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ បង្ក្រាបបានជាក់ស្ដែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុម១៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤៖៤០នាទី ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ (ស្រី០១នាក់) ៖
១/ឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ,
២/ឈ្មោះ ពេជ្រ ចាន់ភា ភេទស្រី អាយុ២២ឆ្នាំ។
តាមចម្លើយសារភាព និងការចង្អុលបង្ហាញរបស់ជនសង្ស័យឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃ ដដែល វេលាម៉ោង១៥៖២០នាទី បានបន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ គឺម ដារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុច ផ្ទះគ្មានលេខ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចាប់យកវត្ថុតាងរួមមាន៖
១/ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់
២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
៣/សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





