ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២សីហានេះ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២៤) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ១០,៥០១ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៤៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។