ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។
អគ្គិសនីស្វាយរៀងបានឲ្យដឹងថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅតំបន់ខាងលើអាចនឹង មានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន ។
សូមអានសេចក្តី ជូនដំណឹង របស់អគ្គិសនីស្វាយរៀង ដូចខាងក្រោម ៖