ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ លើកទឹកចិត្តឲ្យក្រុមហ៊ុនចិន​ បន្ដកិច្ចសហការជាមួយ រាជរដ្ឋាភិបាលដើម្បីបង្កើន ការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹ កចិត្តឲ្យ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងបង្កើន ការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កម្ពុជា ឲ្យមានការរីកចម្រើនថែមមួយ កម្រិតទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zhou Yong ដែលទើបទទួលការ តែងតាំងជាអគ្គនាយក ក្រុម ហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានកោតសរសើរដល់ក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយ គាំទ្រដល់ក្រសួង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់នៅកម្ពុជា។

លោកបន្ដថា «សូមជំរុញលើកទឹកចិត្តឱ្យឲ្យក្រុមហ៊ុន បន្តកិច្ចសហការនិងទំនាក់ទំនងល្អ ជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាល និងបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា ឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរស់នៅប្រជាជនកម្ពុជា ឲ្យសំបូរសប្បាយ»។

ជាការឆ្លើយតប លោក Zhou Yong ក៏បានថ្លែងអំណរគុណចំពោះ លោក ស៊ុន ចាន់ថុល និងថ្នាក់ដឹក នាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឲ្យគម្រោងសាងសង់ទាំង ឡាយសម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក ៕

ដោយ៖ អេង ប៊ូឆេង

To Top