ព័ត៌មានជាតិ

សម្ដេច ស ខេង សម្រេចលុប ឈ្មោះ អង្គការការពារ និងអភិរក្សសត្វព្រៃឈើ ជលផលកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចលុប ឈ្មោះ អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ដែលមានទីតាំង ស្នាក់ការកណ្ដាល នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។

យោងតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃ អភិបាល រាជធានី-ខេត្ត និងសាមីអង្គការ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

To Top