ព័ត៌មានជាតិ

សហចៅក្រមស៊ើបអង្កេត ចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ប្រឆាំង អោន អាន ទៅក្នុងបណ្ណសារ

ភ្នំពេញ ៖ ការិយាល័យសហចៅក្រម ស៊ើបអង្កេត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ប្រឆាំង អោន អាន ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះ តុលាការកំពូល បានចេញសេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះ កាលពីថ្ងៃទី១០ សីហា។

សូមរំលឹកថា យោងតាមលិខិតរបស់ ការិយាល័យសហចៅក្រមស៊ើបអង្កេត បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះតុលាការកំពូល (អ.ជ.ត.ក) បានសម្រេចថា បណ្ដឹងទុក្ខជាបន្ទាន់ អាចទទួលយកបាន និងបានបញ្ចប់សំណុំរឿងប្រឆាង អោន អាន ដោយសារពុំមានដីកាបញ្ជូនរឿង ទៅជំនុំជម្រះ ដែលមានសុពលភាព ដោយលើកឡើងថា អង្គបុរេជំនុំជម្រះ ( អ.ប.ជ) គួរចាត់ទុកដីកាដំណោះស្រាយ ទាំងពីរជាអាសារបង់ ហើយមិនគួរយកទៅពិភាក្សា លើអង្គសេចក្ដី នៃដីកាទាំងនេះឡើយ ។ទោះជាយ៉ាងណាក្ដី អង្គជំនុំជម្រះ មិនបានបង្គាប់ជាផ្លូវការ ឲ្យដាក់បញ្ជូលសំណុំរឿងនេះ ទៅក្នុងបណ្ណសារទេ ៕

To Top