ព័ត៌មានជាតិ

រដ្ឋបាលស្រុកខ្សាច់កណ្ដាល ត្រៀមរួចជាស្រេច ដើម្បីការពារ សន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ ក្នុងឱកាសថ្ងៃឈប់សម្រាក ចំនួន៥ថ្ងៃ

កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក និងផ្សព្វផ្សាយ អនុវត្តផែនការណែនាំស្តីពី កាពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាស ថ្ងៃឈប់សម្រាកការងារ ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដឹកនាំដោយលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល និងជាអនុប្រធាន គណៈបញ្ជាការឯកភាពស្រុក ដោយសមាសភាព ចូលរួម លោកអភិបាលរងស្រុក លោក-លោកស្រីប្រធាន អនុប្រធាន ការិយាល័យជំនាញពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ និងលោក-លោកស្រី មេឃុំ ទាំង១៨ សរុបទាំងអស់ ចំនួន ចំនួន៤២នាក់។

នាឱកាសនោះ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល ក៏បានឧបត្ថម្ភថវិកា ដល់គោលដៅ ប្រចាំការ ចំនួន៥ ក្នុង១គោលដៅ បានភេសជ្ជៈ ចំនួន៣កេស និងថវិកា៥០ម៉ឺនរៀល។ជាពិសេស ក្រុមយាមប្រចាំការ នៅសាលាស្រុកខ្សាច់កណ្ដាល ចំនួន៥ក្រុម ក្នុង១ក្រុម ទទួលបានថវិកា ១០ម៉ឺន រៀល។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាក ការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានលើកពេល៕

ដោយ ៖ អេង ប៊ូឆេង

To Top