ភ្នំពេញ៖ ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានបន្តចាប់ខ្លួន អ្នកនិយាយបំភ្លៃការពិត ពាក់ព័ន្ធ បញ្ហាព្រំដែន ព្រោះបញ្ហាព្រំដែន មិនមែនជារឿង លេងសើចឡើយ ។
