ភ្នំពេញ៖ សៀមរាបអង្គរចាប់ផ្ដើម ដំណើរការបើកទទួលភ្ញៀវទេសចរ ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ជាមួយភ្ញៀវទេសចរជាតិបានទៅ ទស្សនាយ៉ាងច្រើនកុះករនៅអង្គរវត្ត ។
ក្រសួងទេសចរណ៍ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរ ទាំងអស់គ្នាដែលបានអនុវត្តន៍ និងចូលរួមដើម្បី ការពារសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាករយៈពេលនេះ។ សូមជូនពរភ្ញៀវទេសចរជាតិ ទេសចរបរទេសទាំងអស់ មានសុខសុវត្ថិភាព ក្នុងពេលធ្វើដំណើរ និងទស្សនាសម្រាកកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ ៕



