ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់ និងច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន និងគ្រឿងញៀនខុសច្បាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី និងលោកឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យមេបញ្ជាការរង មូលដ្ឋានខណ្ឌទាំង១៤ ព្រមទាំងសមាជិកអាវុធហត្ថ ជាច្រើនរូបផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1575-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1576-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1577-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1578-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1579-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1580-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)