ភ្នំពេញ៖ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាក រយៈពេលវែងដែលត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេសចំនួន ២៧៧,០៧៨នាក់ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងគេ។
យោងតាមស្ថិតិភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួន សរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមាន ចំនួន ២,៧៧០នាក់៕




