ភ្នំពេញ ៖ ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងសប្បាយរីករាយនាថ្ងៃឈប់សំរាក សងនាថ្ងៃចូលឆ្នាំខ្មែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រុមអាជីវករ នៅតាមបណ្តាឆ្នេរសមុទ្រ នៅបំពានតម្លើងថ្លៃហួសកំណត់ឲ្យភ្ញៀវ ដូច្នេះមានតែបញ្ឈប់ជួលកន្លែង ដើម្បីកុំឲ្យលក់ដូរបន្តទៀត។
លោកបានបង្ហាញ ក្នុងហ្វេសប៊ុកនៅថ្ងៃ១៩ សីហា ថា “នៅតែមានត្រីងៀតឆ្លៀតពង ជូនដំណឹង ហើយ ណែនាំហើយ កុំកោរភ្ញៀវ ឆ្នេរសាធារណៈទេ នៅតែបំពាន ជួលថ្លៃ ហួសកំណត់ មានតែបញ្ឈប់កុំឲ្យនៅជួលទៀត “។
ការលើកឡើងរបស់នេះ បន្ទាប់អ្នកជួលពោងហែលទឹក នៅឆ្នេរសមុទ្របានឡើងថ្លៃ គឺពោងធំ១ម៉ឺនរៀល និងពោងតូច៧ពាន់រៀល៕