ព័ត៌មានជាតិ

ខេត្តសៀមរាប ប្រកួតមាន់អាំងឆ្ងាញ់ ដែលជាម្ហូបប្រចាំត្រកូល

ភ្នំពេញ ៖ ខេត្តសៀមរាបបានរៀបចំ “ការប្រកួតមាន់ អាំងឆ្ងាញ់សៀមរាប” ដើម្បីបង្ហាញអត្តសញ្ញាណម្ហូប ដែលមានរសជាតិឆ្ងាញ់ (ម្ហូបប្រចាំត្រកូល ) នៅក្នុងខេត្តនេះ ។

កម្មវិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ក្រុងសៀមរាប ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប។

កម្មវិធីប្រកួតមាន់ អាំងឆ្ងាញ់សៀមរាបនេះ ជាពិធីដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីទាំង៩ របស់កម្មវិធី ” សម្រាកសៀមរាប ហើយក៏ជាវិញ្ញាសារដ៏សំខាន់មួយ ក្នុងការស្វែងរកអត្តសញ្ញាណម្ហូប ដែលមានរសជាតិឆ្ងាញ់( ម្ហូបប្រចាំត្រកូល )នៅក្នុងខេត្តសៀមរាប។

ក្នុងពិធីនោះមានចុងភៅ មកពីតំណាង១២ក្រុង ស្រុក បានចូលរួម ។ ជាលទ្ធផលក្រុមចុងភៅតំណាង មកពីស្រុកបន្ទាយស្រី ជាប់ចំណាត់ថ្នាក់លេខ១ ,លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាប ចំណាត់ថ្នាក់លេខ៣ ។

សម្រាប់ពានរង្វាន់ ក្រុមលេខ១ ទទួលបានពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល,ក្រុម លេខ២ ទទួលបានពាន១ ,ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបាន ពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១លានរៀល៕

To Top