ព័ត៌មានជាតិ

៤ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ក្នុងឱកាសថ្ងៃឈប់សម្រាក ជាង១លាននាក់ នៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា ឆ្នាំ ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសកម្ពុជា មានចំនួន១,១៦៩,៨២៤នាក់។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ សីហា បានបញ្ជាក់ថា “សរុបស្ថិតិភ្ញៀវទេសចររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាក ការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានលើកពេល៕ដោយ អេង ប៊ូ ឆេង

To Top