វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីពីចេតនា របស់លោកក្នុងការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់នោះទេ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមានជាមួយនឹង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi ក្នុងនោះដែរលោក ត្រាំ បានលើកឡើងថា“ យើងនឹងដកកងទ័ពរបស់យើងចេញពី ប្រទេសអ៊ីរ៉ាក់យ៉ាងឆាប់រហ័ស ហើយយើងទន្ទឹងរង់ចាំថ្ងៃដែល យើងមិនចាំបាច់ទៅទីនោះ “។
នៅពេលសួរថាតើ សហរដ្ឋអាមេរិក នឹងដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេល ៣ ឆ្នាំនោះលោក ត្រាំ បានបន្ថែមទៀតថា “នៅចំណុចខ្លះយើងច្បាស់ជា នឹងត្រូវបាត់បង់ យើងនឹងដកទៅកម្រិតទាបបំផុត” ។
ស្ថិតក្រោមសម្ពាធរបស់ ក្រុមអ្នកសារព័ត៌មាននៅលើ ពេលវេលានៃការដកខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានឆ្លើយតបដោយមិនច្បាស់ថា នឹងមានការដកខ្លួនចេញពេញលេញមួយនៅពេល ដែលយើងបញ្ចប់បេសកកម្មនេះ៕
ដោយ ឈូក បូរ៉ា

