ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា កំពុងជួបពិភាក្សាការងារ ទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បាននិងកំពុងជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីស្តីការក្រសួង ។

សូមរំលឹកថា លោក ម៉ូតេហ្គី តូស៊ីមីសឺ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅកម្ពុជា នឹងជួយពង្រឹងពង្រីកថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕

To Top