ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជាបានលើកឡើងថា ក្រសួងបានយកចិត្តទុកដាក់គិតគូរស្នើសុំ ឲ្យមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពីប្រទេសរុស្ស៊ី និងចិន។
តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោកស្រីអ្នកនាំពាក្យថ្លែងថា កម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ។
លោកស្រីថា “ដូច្នេះហេីយក្រសួងសុខាភិបាលក៏បានគិតគូរ ក្នុងការស្នេីសុំឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ ដែលហៅថា non-binding expression of interest for covid-19 vaccine to Covax facility of GAVI រួចហេីយដែរ”។
អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ក្រសួងក៏កំពុងធ្វេីការយ៉ាងជិតស្និតជាមួយអង្គការ សុខភាពពិភពលោកលេីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះផងដែរ។
ថ្មីៗនេះបន្ទាប់ពីចិនរកឃើញវ៉ាក់សាំងការពារកូវីដ១៩ រុស្ស៊ីក៏បានប្រកាសពីដាក់ចេញឲ្យមានការប្រើប្រាស់ជាផ្លូវការដែរ៕