ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សា ស្ដីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ក្នុងដំណាក់កាលទីពីរ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យ កែលម្អ និងដាក់ចេញជាវិធានការសម្រាប់សាកល្បងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ។ នេះបើតាមបញ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ នៅថ្ងៃចន្ទ ទី២៤ សីហា ២០២០។

ក្នុងកិច្ចប្រជុំពិភាក្សានេះ បានសម្រេចដាក់ចេញនូវអភិក្រមពីរ ដែលគ្រឹះស្ថានសិក្សាត្រូវអនុលោមតាម៖

១.ការដាក់សុវត្ថិភាព សុខុមាលភាព សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ ជាអាទិភាព
២.ការជំរុញ ការអប់រំបែបចម្រុះ រវាងការធ្វើស្វ័យសិក្សាពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយ តាមបែបប្រពៃណី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា៕

To Top