ព័ត៌មានជាតិ

សម្តេចតេជោ នឹងអញ្ជើញបើក កិច្ចប្រជុំ ប្រចាំឆមាស លើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃអង្គារ ស្អែកនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ប្រចាំឆមាស លើកទី៤ នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ នឹង ថ្ងៃអង្គារ ទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅវិមានសន្តិភាពវេលាម៉ោង ០៨.៣០ ព្រឹក។

យោងតាមសេចក្តីដំណឹងទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខាដោយលោកបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា “សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ប្រធាន ក្រុមប្រឹក្សា អភិបាល នៃ គណៈ អភិបាល រាជធានី ខេត្ត កម្មវត្ថុ ៖ កិច្ចប្រជុំ ប្រចាំឆមាស លើក ទី ៤ នៃ ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ នា ថ្ងៃអង្គារ ទី ២៥ ខែសីហា ឆ្នាំ ២០២០”។

លិខិតដដែលបញ្ជាក់ថា កិច្ចប្រជុំ ប្រចាំឆមាស លើក ទី ៤ នៃ ឧត្តម ក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់ យោបល់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា៕

To Top