ព័ត៌មានជាតិ

អាគាររដ្ឋបាលច្រកទ្វារ ព្រំដែនអន្តរជាតិម៉ឺនជ័យ នៅស្រុកកំចាយមារ សាងសង់បាន ៩០%

ភ្នំពេញ៖ ដំណើរការសាងសង់ អាគាររដ្ឋបាលច្រកទ្វារ ព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង រហូតមកទល់ពេលនេះ បានប្រមាណជា ៩០% ហើយគ្រោងសម្ពោធ នៅពេលខាងមុខនេះ។

នេះបើតាមមន្ត្រីទទួលបន្ទុក ដឹកនាំការសាងសង់បានឲ្យដឹង ក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ ដំណើរការសាងសង់ នៅថ្ងៃ២៤ សីហា៕

To Top