ពោធិសាត់៖ អភិបាលខេត្ត និង ជាប្រធាន គណៈបញ្ជាការឯកភាពខេត្តពោធិសាត់ បានដឹកនាំកម្លាំងចម្រុះ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិសាត់ផងនោះ ឆ្មក់និងបង្រ្កាប ល្បែងហ្គេមអនឡាញភ្នាល់បាល់មួយកន្លែង កាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់។
នៅក្នុងកិច្ចប្រតិបត្តិការចុះឆ្មក់ និងបង្រ្កាបល្បែងហ្គេមអនឡាញមួយកន្លែងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមេការ ក្នុងទីតាំងនោះនិងមនុស្សប្រុសស្រីចំនួន ០៧ នាក់ផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកម៉ៅ ធនិន អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាព ខេត្តពោធិសាត់បានចុះឆ្មក់បង្រ្កាប នូវល្បែងខុសច្បាប់ ដែលបន្តលួចលាក់នៅក្នុងមូលដ្ឋាន នៃដែនសមត្ថកិច្ចក្នុងខេត្តពោធិសាត់៕


