ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី២៦ សីហានេះ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ល្អ ដល់និស្សិតអាហារូបករណ៍ រដ្ឋាភិបាលជប៉ុន JDS ចំនួន២៤នាក់ ។
សូមរំលឹកថា រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ជំនួយឥតសំណងជាង ៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
គម្រោង JDS បានចាប់ផ្តើមជ្រើសរើស បេក្ខជនក្នុងឆ្នាំ២០០០ និងបានបញ្ជូននិស្សិតជំនាន់ទីមួយក្នុងឆ្នាំ២០០១ ដូច្នេះឆ្នាំនេះគឺជាខួប ២០ឆ្នាំនៃគម្រោង JDS។ ចាប់តាំងពីគម្រោងបានចាប់ផ្តើម មាននិស្សិតសរុបចំនួន ៤៧០នាក់ ហើយដែលទទួលបាន អាហារូបកណ៍ពេញលេញ និងជំនួយផ្សេងៗទៀតដើម្បីទទួលបាន សញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន ។




