ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ បានឲ្យដឹងថា ពលករ-ពលការិនីខ្មែរ កំពុងធ្វើនៅប្រទេសកូរ៉េ កាន់ប្រភេទទិដ្ឋាការ E-9 បញ្ចប់អាណត្តិការងារ អាចដាក់ពាក្យស្វែង រកការងារធ្វើ ក្នុងវិស័យកសិកម្ម និងនេសាទ ដែលមានរយៈពេលចាប់ពី៣០ថ្ងៃ ដល់៩០ថ្ងៃ ។
យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានរៀបរាប់ថា លក្ខខណ្ឌដាក់ពាក្យស្វែង រកការងារ រួមមាន ៖ ជាពលករកាន់ប្រភេទទិដ្ឋាការ E-9 ,ធ្លាប់ ឬជាពលករធ្វើការ ក្នុងវិស័យឧស្សាហកម្ម និងត្រូវដាក់ពាក្យ ស្វែងរកការងារ ធ្វើនៅមជ្ឈមណ្ឌលគាំពារ ពលករបរទេស ឬចុះឈ្មោះតាមគេហទំព័រ WWW.eps.go.kr ៕