ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ នឹងប្រគល់ផែនទី ព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធ យកទៅប្រើប្រាស់

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងប្រគល់ទទួលផែន ទីឋាន លេខាព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីយក ទៅប្រើប្រាស់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ។

ការប្រគល់នេះ ក្រោយពីកម្ពុជាទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ការទទួលនេះ ក្រោមការដឹកនាំដោយ លោក វ៉ា គឹម ហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀត ណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគ ណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ។

ពាក់ព័ន្ធនឹងព្រំដែននេះដែរ ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃ២៥ សីហា សម្ដេចតេជោ បានបញ្ជាឲ្យលោក វ៉ា គឹមហុង ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការ បោះបង្គោលព្រំដែន។ សម្ដេចតេជោ ក៏បានណែនាំ ទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជា ពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែនដែរ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕ ដោយ អេង ប៊ូឆេង

To Top