ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០បានអញ្ជើញប្រគល់ផែន ទីឋាន លេខាព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីយក ទៅប្រើប្រាស់។
សូម រំលឹក ថាកម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម ពីភាគីវៀតណាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ លោក វ៉ា គឹម ហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀត ណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគ ណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ។
ពាក់ព័ន្ធនឹងព្រំដែននេះដែរ ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៥ សីហា សម្ដេចតេជោ បានបញ្ជាឲ្យលោក វ៉ា គឹមហុង ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការ បោះបង្គោលព្រំដែន។ សម្ដេចតេជោ ក៏បានណែនាំ ទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី បើកសិក្ខាសាលាឲ្យប្រជា ពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែនដែរ។
សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕ដោយ៖ អេង ប៊ូ ឆេង