ភ្នំពេញ ៖ រឿងដែលគួរឲ្យសង្ស័យចំពោះ ឪពុក សម្លាប់កូនស្រីខ្លួនឯង៣ ហើយចងក សម្លាប់ខ្លួនតាម មជ្ឍមណ្ឌលព័ត៍មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានទាក់ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកបានលើកឡើងថា ករណី សម្លាប់កូនខ្លួនឯង លោកនៅមិនទាន់ដឹង ពីមូលហេតុច្បាស់នោះទេ តែជំហានដំបូងលោកសង្ស័យ ជាករណីប្រច័ណ្ឌ ។
គួរបញ្ជាក់ថា នៅវេលាម៉ោ១០និង៣០នាទីយប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥២ ក្នុងភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅក្នុងបន្ទប់ជួល មានករណីឪពុកស្លាប់កូនស្រីខ្លួនឯង ៣នាក់ ហើយបានចងកសម្លាប់ខ្លួនឯងតាម ។
ក្នុងនោះ ជនរងគ្រោះដែលបានស្លាប់ទាំង ៤នាក់ មានដូចជា៖
1- ឈ្មោះ ជា សុខជុំ ភេទប្រុស អាយុ៤០ ជាមេគ្រួសារ មុខរបររត់កង់បី ។
2- ឈ្មោះ ជុំ ម៉េងជូ ភេទស្រី អាយុ ១៦ ឆ្នាំ ជាកូនទី១ ។
3- ឈ្មោះ ជុំ ម៉េងចិន ភេទស្រី អាយុ ៥ ឆ្នាំ ជាកូនទី២ ។
៤ – ឈ្មោះ ជុំ ម៉េងជៀន ភេទស្រី អាយុ ៤ ឆ្នាំ ជាកូនទី៣ ។ ចំណែកស្ត្រីជាប្រពន្ធមាន ឈ្មោះ ឌឹម សុខណាត ភេទស្រី អាយុ៣៨ ឆ្នាំ នៅរស់ មុខរបរកម្មកររោងចក្រ មិនបានស្ថិតក្នុងហេតុការណ៍នោះទេ ព្រោះបានចេញ ទៅធ្វើការបាត់ហើយ ៕




