ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ៖ មន្ត្រីនគរបាលត្រូវអនុវត្តន៍ច្បាប់ អោយមានតម្លាភាព ក្នុងអង្គភាព កុំឲ្យមានបញ្ហា ដូចមន្ត្រីនគរបាល ខេត្តកំពង់ស្ពី ៧នាក់នោះ

កោះកុង : នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងក្នុងពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងថ្មី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ ដែលទើបប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង ត្រូវអនុវត្តន៍ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ជូន និងអនុវត្តន៍ទៅ តាមការប្តេជ្ញាចិត្ត ឲ្យមានតម្លាភាព និងគោរពច្បាប់ មិនត្រូវយកច្បាប់ មកលេងសើចនោះទេ ហើយត្រូវអនុវត្តន៍តួនាទីរបស់ខ្លួន មិនត្រូវយកបុណ្យស័ក្កិ និងអំណាចមកអួតអាង នោះឡើយ ។

នាយឧត្តមសន្តិបណ្ឌិតបានថ្លែងបន្តថា លោកមានការសោកស្តាយណាស់ ដែលមន្ត្រីនគរបាលជាតិ ចំនួន៧រូប នៅខេត្តកំពង់ស្ពឺ ដែលអំណាចអួតអាង យកកាំងបាញ់លាកលេង ដែលជាទង្វើខុសច្បាប់ ដែលធ្វើឲ្យមានការរិៈគន់ ពីមហាជននាំឲ្យខូចឈ្មោះអង្គភាព ដើម្បីកុំខូចឈ្មោះ ដល់អង្គភាពនគរបាលជាតិ លោកបានសម្រេចិត្ត និងសហការជាមួយស្នងការខេត្តកំពង់ស្ពី និងតុលាការសម្រេចចិត្តបញ្ជូន អ្នកទាំង៧នាក់ ទៅតុលាការដើម្បីវិនិច្ឆ័យទៅតាមផ្លូវច្បាប់។

នាយឧត្តមសន្តិបណ្ឌិត បានថ្លែងបន្តថា លោកគង់ មនោ ស្នងការថ្មី លោកជឿជាក់ទៅលើការដឹកនាំ របស់គាត់ ព្រោះគាត់មានបទពិសោធន៍ ដឹកនាំអស់រយះពេល១០ឆ្នាំ ក្នុងអង្គភាព អន្តរគមន៍ ពិសេសនៅរាជធានីភ្នំពេញ ដូចគាត់អាចដឹងការងារច្រើន ក្នុងការអនុវត្តន៍ច្បាប់ ឲ្យមានតម្លាភាពក្នុងជួរអង្គភាព ឲ្យមានវិន័យល្អ ក្នុងការបំរើប្រជាពលរដ្ឋ និងប្រទេសជាតិ។

នាយឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា ស្នងការ ស្នងការរងមន្ត្រីនគរបាលជាតិ ទាំងអស់ត្រូវអនុវត្តន៍ក្រមសិលធម៌ គោរពអនុវត្តន៍តួនាទីរបស់ខ្លួន ត្រូវចេះរួមសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ ត្រូវចេះជួយគ្នាទៅវិញទៅមក នៅពេលជួបបញ្ហាណា មួយត្រូវចេះរក្សាភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ត្រូវចេះជួយជួយទុក្ខធុរៈប្រជាពលរដ្ឋ នៅពេលពួកគាត់ជួបបញ្ហាណាមួយ ដែលកើតឡើងនិងការពារភូមិ ឃុំ ឲ្យសុវត្តិភាពល្អ ពីព្រោះប្រទេសជាតិយើង មានសន្តិភាពល្អ មានការរីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនេះនាយឧត្តមសន្តិបណ្ឌិត បានផ្តល់ អូរប័រចំនួន២គ្រឿងអាវការពារ និងសម្ភារចរាចណ៍មួយចំនួនផងដែរ៕

To Top