ព័ត៌មានជាតិ

កិច្ចប្រតិបត្តិការ បង្ក្រាបបានមេក្លោង ជួញដូរ គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការសម្របសម្រួល លោកស្រីព្រះរាជអាជ្ញា ចាត សូរស្មី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានបើកការស៊ើបអង្កេតស្រាវជ្រាវបង្រា្កប ក្នុងផ្ទះសំណាក់ លី ហេង ស្ថិតក្នុងភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

លទ្ធផល ៖
ក-ឃាត់ខ្លួនជនសង្ស័យ៥នាក់៖
១-ឈ្មោះ អ៊ុក សូរិយា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ជួន វណ្ណ: ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ កេត សាវ៉ន ភេទប្រុស ៦២ឆ្នាំ ជនជាតិ ខ្មែរ។
៤-ឈ្មោះ វង្ស ង៉ហុង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ វៀត ណាម។
៥-ឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
ខ-ចាប់យកវត្ថុតាង៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន ១២៩៩,៥១ក្រាម(មួយគីឡូពីររយកៅសិបប្រាំបួនក្បៀសហាសិបមួយក្រាម) ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ៕

To Top