ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់ អង្គការទេសចរណ៍ពិភពលោក (World Tourism Organization UNWTO) ដែលបានកោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេ ចផ្ទាល់ដែលបានដាក់ចេញ វិធានការទប់ស្កាតការចម្លងជំងឺកូវីដ-១៩ ដ៏សកម្មនឹងមានប្រសិទ្ធភាពបំផុត។
ទន្ទឹមនឹងនេះដែរ អង្គការទេសចរណ៍ពិភពលោក ក៏បានកោតសរសើរដល់ ការងើបឡើងវិញនូវភ្ញៀវទេសចរ ក្នុងស្រុកដែលមានការ យល់ដឹងពីអនាម័យសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការថែរក្សា សុវត្ថិភាពសុខភាពចៀសផុត ពីជំងឺឆ្លងកូវីដ១៩។
ជាមួយគ្នានេះបានដាស់តឿន ពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងស្រុក បន្តប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជឹលសម្លាប់មេរោគ កុំអោយឆ្លងជំងឺកូវីដ-១៩ ៕




