ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និងក្រសួងយុត្តិធម៌ ចេញប្រកាសផ្តល់សេវាសាធារណៈ ចុះបញ្ជីកិច្ចសន្យា ទ្រព្យសម្បត្តិ ប្តី ប្រពន្ធ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរ ក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យា ទ្រព្យសម្បត្តិប្តីប្រពន្ធ ។

ប្រកាសអន្តរក្រសួងនេះ បានសម្រេច អនុញ្ញាតឲ្យក្រសួងយុត្តិធម៌ អនុវត្តការប្រមូលចំណូល ពីកម្រៃពីសេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យា ទ្រព្យសម្បត្តិប្តីប្រពន្ធ ដើម្បីជាគុណប្រយោជន៍ ដល់ថវិកាជាតិ ៕

To Top