ព័ត៌មានជាតិ

គ.ជ.ប ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ មិនអាចប្រើប្រាស់ សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានឡើយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ មិនអាចប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានឡើយ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។

យោងតាមខិត្តប័ណ្ណរបស់ គ.ជ.ប បានបញ្ជាក់ថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុ ១៨ឆ្នាំឡើង គឺកើតមុន ឬកើតត្រឹម ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ៕

To Top