ព័ត៌មានជាតិ

លោក ម៉ក់ ជីតូ ជំរុញកម្លាំងនគរបាលជាតិ ខិតខំបង្កើនសមត្ថភាព បង្ក្រាបបទល្មើសសម្អាតប្រាក់ បានមកជួញដូរគ្រឿងញៀន

ភំ្នពេញ៖ អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ដែល បានមកណីបទល្មើសគ្រឿងញៀន ។ នេះបើយោងតាមការចេញ ផ្សាយអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ក់ ជីតូ មានប្រ សាសន៍ថា «ការលេចធ្លោនូវការងារមួយទៀត ដែលជាការងារថ្មីរបស់យើង គឺច្បាប់ការប្រឆាំងការសម្អាត ប្រាក់ដែលបានមកពី បទល្មើសគ្រឿងញៀន»។

បន្ថែមពីនេះទៀត អគ្គស្នងការរងនគរបាលជាតិ បាន រំលឹកថា ពាក់ព័ន្ធការងារប្រឆាំងបទល្មើសគ្រឿង ញៀន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធ នាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើង នូវពាក្យស្លោកគឺ «៣កុំ ១រាយការណ៍»។ ៣កុំគឺទី១-កុំពាក់ព័ន្ធ បានន័យថា កុំចូលរួមជួញដូរ ចាក់ ជក់ ប្រើប្រាស់ ឬការពារពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀ ន ,ទី២-កុំអន្តរាគមន៍ បានន័យថា ពេលដែល ត្រូវបង្រ្កាប ទោះបីសាច់ញាតិ បងប្អូនក៏ដោយមិនត្រូវអន្តរាគមន៍ ការពារ ដើម្បីគេចផុតពីសំណាញ់ច្បាប់នោះទេ ,ទី៣-កុំលើកលែងបន្ធូរបន្ថយ គឺដាច់ខាតកុំលើកលែង ។ ឯ១ រាយការណ៍ គឺរាយការណ៍រាល់សភាពការណ៍ ដែលសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ៕

To Top