ព័ត៌មានជាតិ

SMART ? សុខសប្បាយជាទេបងប្អូន?

ពេលបុណ្យទានអញ្ចឹងប្រាកដ ជាគ្រប់គ្នារីករាយក្នុងចិត្តព្រោះ មានឱកាសបានធ្វេីបុណ្យកសាងកុសលនិងអំពេីល្អ។

Smart …បងប្អូនណាខ្លះប្រេីស្មាត? ខ្ញុំក៏ជាអតិថិជនស្មាត (Smart) ម្នាក់ដែរ។ ខ្ញុំប្រេីលេខស្មាតព្រោះតែជំនឿលេី smart telecom service ប៉ុន្តែជារៀងរាល់ខែ ខ្ញុំតែងតែជំពាក់លុយ smart។
ខ្ញុំពីមុនមិនដឹងទេ ថាហេតុអីបានលេខខ្ញុំអត់ដំណេីរការ គឺជារៀងរាល់ខែតែម្តងហេីយ។ ខ្ញុំបានព្យាយាមខលផង និងទៅជួបមន្រ្តីស្មាតនៅការិយាល័យធំរបស់ smart ផង គាត់ថាលេខខ្ញុំជាប់ post paid service. ខ្ញុំថាដោះអោយខ្ញុំចេញទៅ ព្រោះបេីខ្ញុំអត់សូវប្រេីអ្វីផង ជំពាក់ស្មាតារៀងរាល់ខែបែបនេះ។

ចំនួនទឹកលុយគឺមិនជាបញ្ហាធំដុំទេ ប៉ុន្តែបញ្ហាធំបំផុតនោះគឺក្រុមហ៊ុនស្មាត smart ផ្តាច់លេខខ្ញុំមិនអោយខលចេញចូល បានដោយអត់បានដឹងជាមុន សូម្បីខលទៅលេខ 888 ក៏ខលអត់ចូល ដែលធ្វេីអោយប៉ះពាល់ដល់ការងារបស់ខ្ញុំ។

តេីបងប្អូនមានជួបបញ្ហាដូខខ្ញុំដែរទេជាមួយស្មាត? ខ្ញុំសរសេីរ Smart ស្មាតពូកែរកលុយពីអតថិជន តែសូមយកវិត្តទុកដាក់ក្នុងការ បម្រេីអតិថិជនអោយបានល្អផង។

ព្រឹកមិញខ្ញុំខលសួរព៏បញ្ហដដែលៗ ហ្នឹងទៀត customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង 23 នាទី ហេីយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន customer service skill បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។ យេីងចូលរួមជួយរិះគន់ស្ថាបនា Smart អោយក្លាយជា telecom ដែលជាទីទុកចិត្តរបស់អតិថិជនពិតប្រាកដ។

(ហ្វេសប៊ុកផេក Duong Dara)

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top