ភ្នំពេញ ៖ ខ្ញុំសូមអរគុណបងប្អូន យ៉ាងជ្រាលជ្រៅបំផុត ដែលបានរួមធ្វើបុណ្យជាមួយខ្ញុំ តាមរយៈការបរិច្ចាគថវិកា ផ្ទាល់ខ្លួន(ចាប់ពី$0.10, $0.20, $1..) ជួយកុមារ ដែលកំពុងប្រឈម នឹងសភាពគ្រោះថ្នាក់ ដល់សុខភាពអាយុជីវិត ។ បើតាមខ្ញុំសួរមន្រ្តីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីព្រឹកមិញ គឺកុមារដែលមានដុំភ្នែកលៀន ចេញមកក្រៅ គឺបានមកដល់មន្ទីរ ពេទ្យគន្ធបុប្ផារួចហើយ ហើយក៏បានបញ្ជូន មកមន្ទីរពេទ្យ ជំនាញភ្នែកអង្គដួង ប៉ុន្តែមិនបានវះកាត់ទេ ព្រោះជាដុំសាច់កាច ។ ពេលនេះគាត់បានវិលត្រឡប់ទៅផ្ទះវិញសិនហើយ ទម្រាំមានកន្លែងណា ដែលអាចទទួលព្យាបាលបាន។
ទោះបីយើងមិនអាចជួយអ្នកជំងឺ បានទាំងអស់ ប៉ុន្តែយើងអាចជួយបានខ្លះដូចករណី ជាក់ស្តែងគួរអោយអាសូរបំផុតនេះ។ ដោយកម្លាំងសទ្ធារជ្រះថ្លារបស់បងប្អូន មកទល់ពឹលនេះ ខ្ញុំបានទទួលថវិកាចំនួន $5,243 ។ ខ្ញុំសូមយកថវិកាទាំងនេះផ្តល់ជូន ទៅកុមារទាំង២ដូចខាងក្រោមៈ
១)កុមារពិការភ្នែក $2,622
២)កុមាពិការពោះ $2,622
សូមក្រុមគ្រួសារទាក់ទងមកខ្ញុំតាមលេខ 017404888.
សូមជូនពរបងប្អូនអ្នកសប្បុរសទាំងអស់ ទទួលបានពរជ័យគ្រប់ប្រការ និងអាយុវែងរស់នៅ សុខសប្បាយមានតែសុខសុភមង្គល ក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕