ព័ត៌មានជាតិ

ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បង្ហាញអំពីរបៀបរៀបចំ គ្រឿងសំណែនក្នុងពិធីបុណ្យភ្ជុំបិណ្ឌជប៉ុន

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហាញអំពីរបៀប គ្រឿងសំណែនក្នុងពិធីបុណ្យភ្ជុំបិណ្ឌជប៉ុន ដែលមានរយៈពេល៣ ចាប់ពីថ្ងៃពីទី១៣-១៥ ខែសីហា ហើយបុណ្យភ្ជុំបិណ្ឌជប៉ុន ជាភាសាជប៉ុនហៅថា «អុបុន(おぼん)» គឺជាទិវាឧទ្ទិសដល់វិញ្ញាណក្ខន្ធដូនតា។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅតាមគេហដ្ឋានមួយចំនួន មានរៀបចំសំណែនផ្លែត្រសក់ និងផ្លែត្រប់វែង។

ស្ថានទូតជប៉ុន បន្ដថា គេនិយាយថា សំណែនផ្លែត្រសក់ និងផ្លែត្រប់វែង គឺតំណាងឲ្យយានជំនិះ ដូនតាពេលមកលេងផ្ទះពេលបុណ្យភ្ជុំបិណ្ឌ។ ផ្លែត្រសក់ តំណាងឲ្យសេះ ចំណែកឯផ្លែត្រប់វែងតំណាងឲ្យគោ។ នៅតំបន់ខ្លះជឿថា ការសែនបែបនេះ ដើម្បីឲ្យដូនតាជិះសេះបានឆាប់មកដល់ផ្ទះ ហើយពេលត្រឡប់ទៅវិញជិះគោយឺតៗដើម្បីបានលំហែកាយតាមផ្លូវ។

ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ចោទសួរថា តើនៅកម្ពុជាមានការសែនព្រេនបែបណាខ្លះ?

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនា តាំងពីយូរលង់ណាស់មកហើយ ជាទូទៅ ពុទ្ធសាសនិកតែងតែនាំគ្នា ប្រតិបត្តិធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងនៅទូទាំងប្រទេស គឺចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕

To Top
×