ភ្នំពេញ : គិតត្រឹមម៉ោង 9:00 អគ្គីភ័យបាននិងកំពុងបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ។ គួរបញ្ជាក់ថាអគ្គីភ័យនេះបានកើតឡើងតាំងពីវេលាម៉ោង៧៖៣០ នាទី យប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ បច្ចុប្បន្នកម្លាំងជំនាញពន្លត់អគ្គីភ័យបាននឹងកំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងជំនាញពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បានខ្លះហើយប៉ុន្តែវាមិនទាន់បាន 100 ភាគរយនោះទេ ។ តែទោះជាយ៉ាងណាករណីអគ្គីភ័យនេះនៅមិនទាន់ដឹងថា ឆេះអស់ប៉ុន្មានតូប និងមានមនុស្សរងរបួសប៉ុន្មាននាក់នោះដែរ។




