តាកែវ ៖ ករណីអគ្គិភ័យឆេះផ្សារសំរោងយ៉ោងស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានឆេះតូបលក់ដូរអស់ចំនួន២៣០តូប ក្នុង ចំណោម២៨៣តូប សរុបជាទឹកប្រាក់អស់ប្រហែល ៨.០០០.០០០ដុល្លារ។
នេះបើតាមគេហទំព័រហ្វេសប៊ុកនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាន នគរបាលនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។
កាលពីថ្ងៃ១៧ កញ្ញា វេលាម៉ោង ១៨៖៥៥នាទី មានករណីអគ្គិភ័យឆាបឆេះផ្សារសំរោងយ៉ោងដោយ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩២រថយន្ត។
សូមជម្រាបថា ករណីខាងលើនេះត្រូវបានកម្លាំង សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍ ក៏ដូចជា កម្លាំងជំនួយរបស់កងកម្លាំងអគ្គិភ័យ បានសហការគ្នាជួយពន្លត់ ហើយភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង ១និង៣០នាទីយប់ ថ្ងៃ១៨ កញ្ញា ៕




