ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បន្ដរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អ

ភ្នំពេញ ៖ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុ ជានៅបន្ដថែរក្សា ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ ក្នុងទីផ្សារ។

 យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ បានឲ្យដឹងថា ដោយសារមានសន្ដិភាពនេះហើយ ដែលកម្ពុជាមានឱ កាសប្រឹង ប្រែងងើបឈរដោយខ្លួនឯងប្រកបដោយមោទនភាពបំផុត កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ធានាបាននូវបរិយាកាសអនុគ្រោះសម្រាប់លើស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ព ស់ជីវភាពរស់នៅរបស់ប្រជាជន។

សម្ដេចតេជោ បន្ដថា ប៉ុន្ដែជាការគួរឲ្យសោកស្ដាយរលកព្យុះនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងបោ កបក់មកលើសេដ្ឋកិច្ច និងសង្គម នៅក្នុងបណ្ដាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក រួមទាំង កម្ពុជា ផងដែរ។ការរីករាលដាលនៃមេរោគកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនេះ បានបង្កការគំរាមកំហែងយ៉ា ងខ្លាំងក្លាដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះនៃប្រវត្តិសាស្ដ្ររបស់ខ្លួន។តាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ច ក៏ដូចជា ស្ថាប័នអន្ដរជាតិធំៗ បង្ហាញថា ភាពប្រាកដ ប្រជានៃសេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងធ្លាក់ចុះក្នុងរង្វង់-១,៩% នៅឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំព្រះករុ ណាខ្ញុំ សូមអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឲ្យបាននូវភាពម្ចាស់លើ ការងារជាអាទិភាពចម្បងពីរ គឺទី១-ការបន្ដរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការ គ្រប់គ្រងស្ថានការណ៍ និងទី២-ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ និងការបន្ដអនុវត្តឲ្យបានម៉ឹងម៉ាត់ ច្បាស់លាស់នូវភារកិច្ចចំនួនប្រាំដែល ខ្ញុំព្រះករុណា ខ្ញុំដាក់ចេញកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីសន្ដិភាព សុវត្ថិភាព សុខមាលភាព ប្រជាជន និងការអភិវឌ្ឍន៍ប្រទេសជាតិ»។

សម្ដេចតេជោ បន្ដថា បន្ថែមលើវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងកូវីដ-១៩ សភាពការណ៍ពិភពលោក នៅតែបន្ដប្រែប្រួលវិវឌ្ឍកាន់តែតឹងតែងស្មុគស្មាញប្រកបដោយគ្រោះថ្នាក់ បង្កឡើងដោយការប្រកួតប្រ ជែងរវាងប្រទេសមហាអំណាចដើម្បីការពារផលប្រយោជន៍ រក្សាឥទ្ធិពលទាំងនយោបាយ យោធានិង សេដ្ឋកិច្ចរបស់ខ្លួន។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាយល់ច្បាស់ថា ការគោរពសិទ្ធមនុស្ស ការលើកកម្ពស់សេរីភាពជាមូលដ្ឋាន ការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើក កម្ពស់នីតិរដ្ឋ និងនាំមកនូវសុខសន្ដិភាព ស្ថិរភាព ភាពសុខដុមរមនា និងយុត្តិធម៌សង្គមជានិរន្ដ នឹងជាការរួមចំណែកដ៏មានសារៈសំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top