ព័ត៌មានជាតិ

អរគុណសន្តិភាព ដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ គឺខ្មែរឈ្នះទាំងអស់គ្នា

លោក ហុក វ៉ានធីណា គឺជាប្រធានសាលាដំបូងខេត្តកណ្តាល ដែលខ្ញុំទើបបានជួបផ្ទាល់ជាលើកទី១ ។ មានពលរដ្ឋ ក្នុងខេត្តកណ្តាលមួយចំនួន បានដាក់ពាក្យគោរពចូលមក សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈផេក facebook ផ្លូវការដើម្បីសុំផ្តល់យុត្តិធម៍ ជូនពួកគាត់។ ខ្ញុំនឹងបញ្ជូនសំណើរទាំងនោះ ទៅកាន់លោកប្រធានដើម្បីជួយប្រជាពលរដ្ឋយើង។

ច្បាស់ណាស់ ក្នុងផ្លូវតុលាការ នៅពេលដែលពលរដ្ឋអស់សង្ឃឹម និងអស់ជម្រើសហើយនោះ គឺមានតែ page ផ្លូវការរបស់ សម្តេច ទេដែលជាច្រកចូលចុងក្រោយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែ ខិតខំប្រឹងប្រែងរកដំណោះស្រាយ ជូនពួកគាត់ អោយបានល្អប្រសើរ និងឆាប់រហ័សបំផុត ដើម្បីជួយសម្រាលការងារ និងកុំអោយ សម្តេចលោកមានក្តីបារម្ភខ្លាំង ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រោះលោកមានកិច្ចការប្រទេសជាតិធំៗច្រើនណាស់ ដែលត្រូវដោះស្រាយ។

ខ្ញុំសូមអរគុណលោកប្រធាន ចំពោះកិច្ចសហការជួយជ្រោមជ្រែង ពន្លឿនការដោះស្រាយ ផ្តល់យុត្តិធម៍ជូនបងប្អូន ប្រជាពលរដ្ឋបានឆាប់រហ័ស ។

ដូចប្រសាសន៍ដ៏ថ្លៃថ្លាបំផុត របស់សម្តេចតេជោ ដែលបានបញ្ជាក់ ជាញឹកញាប់ហើយថា ចំណាត់ការផ្លូវច្បាប់ផ្តល់យុត្តិធម៍ គឺត្រូវតែយកគុណធម៍ និងមេត្តាធម៍មកគិតពិចារណា អោយបានល្អិតល្អន់ជាមួយគ្នាផងដែរ ទើបពលរដ្ឋមិនទឹកភ្នែក។

ចំពោះអ្នកធ្វើ គឺគ្មាននរណាម្នាក់ ដែលធ្វើត្រូវល្អឥតខ្ចោះនោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺយើងខិតខំបំពេញការងារ អោយបានល្អត្រឹមត្រូវកាន់តែច្រើនឡើងៗ ជូនពលរដ្ឋ និងប្រមុខដឹកនាំរបស់យើង ដើម្បីយើងទាំងអស់គ្នា បានរស់នៅសុខសប្បាយ គ្មានការភិតភ័យដែលនាំអោយយើងមាន សេចក្តីសុខទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក Duong Dara)

To Top