ព័ត៌មានជាតិ

ចូលរួមទស្សនាទាំងអស់គ្នា! ពីថ្ងៃ២១-២៣ កញ្ញា កម្ពុជា នឹងអាចកើតមានព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសប្រាប់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិថា ប្រទេសកម្ពុជា នឹងអាចកើតមានឡើង នូវព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត (Equinox Angkor) ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមចន្លោះពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ក្នុងន័យនេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានអំពាវានាវ ឲ្យសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តដោយមេត្រី ។

To Top
×