កោះកុង៖ ដើម្បីថែរក្សាអនាម័យបរិស្ថា និងសុខភាពប្រជាពលរដ្ឋ រស់នៅតាមទីកន្លែងជនបទ និងអនុវត្តន៍ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានប្រគល់សម្ភារៈសាងសង់ បង្គន់អនាម័យជូនប្រជាពលរដ្ឋក្រីក្រចំនួន ២២២គ្រួសារ ចំនួន៣ឃុំមាន៖ ឃុំជ្រោយស្វាយ ឃុំបឹងព្រាវ ឃុំស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិលខេត្តកោះកុង ក្រោមវត្តមាន លោកស្រី មិថុនា ភូថង អភិបាលខេត្ត លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល លោក ចិន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋ ២២២គ្រួសារផងដែរ។
ក្នុងឱកាសនោះ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទមាន នាយកដ្ឋានថែទាំសុខភាពជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ជាសេនាធិការឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជានាយកដ្ឋានខែទាំសុខភាព ជនបទបានអនុវត្តផែនការសកម្មភាព លើវិស័យទឹកស្អាត និងអនាម័យជនបទនេះ ដោយទទួលបាននូវលទ្ធផល ជាទីមោទនភាព ក្នុងនោះមន្ទីរបានចុះអនុវត្តន៍ ក្នុងការជំរុញការងារវិស័យ អនាម័យជនបទគាំងស្មារតីឆន្ទៈ ក្នុងការចូលរួមដើម្បីកាត់បន្ថយ ភាពក្រីក្រធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការអនុវត្តគម្រោង ហើយបានប្រតិបត្តិតាម ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបានបន្តបន្ថែមថា ដើម្បីផ្លាស់ប្ដូរទម្លាប់ពី ការរស់នៅខ្វះអនាម័យ មកប្រតិបត្តិអនាម័យល្អ ដូចជាការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ ការលាងដៃជាមួយសាប៊ូ ការហូបទឹកស្អាត និងទុកដាក់ទឹកប្រកប ដោយសុវត្ថិភាពតាមរយៈការលើកកម្ពស់ សមត្ថភាពសហគមន៍ និងចូលរួមផែនការអភិវឌ្ឍន៍តាមដាន និងវាយតម្លៃ អំពីស្ថានភាពកង្វះអនាម័យ ក្នុងសង្គមរបស់ខ្លួននឹងចូលរួម ក្នុងការបំផុស និងជំរុញការចូលរួមរបស់សហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ជនបទឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះដែរដោយបានទទួល ការយល់ព្រមនិងគាំទ្រ ពីក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានថែទាំសុខភាព ជនបទមន្ទីររៀបចំផែនការ ធ្វើសកម្មភាពអនុវត្តដោយ បានរៀបចំនឹងធ្វើការជ្រើសរើស អ្នកផ្ដត់ផ្គង់ក្នុងស្រុកដើម្បីធានាតម្លៃ សេវាគុណភាពការផ្គត់ផ្គង់ សម្ភារៈសំណង់សម្រាប់ការ សាងសង់បង្គន់អនាម័យឱ្យ បានសម្រេចពេលវេលាតាមខេត្ត ការដែលបានគ្រោងទុកទាំងពីរជំហាន ដែលមានបង្គន់ស្រុកចំនួន ២២២បង្គន់ស្មើរ ២២២គ្រួសារ។
លោកបានបញ្ជាក់ថា លោកនឹងក្រុមការងារអនុវត្ត នូវផែនការនេះបន្តទៀត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតបង្គន់អនាម័យប្រើប្រាស់ នៅតាមទីជនបទបន្ថែមទៀត។
លោកស្រី មិថុនា ភូថង អភិបាលខេត្តបានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាការរីករាលដាលជំងឺកូវិដ និងជំងឺឆ្លងផ្សេងៗជាពិសេសសុខភាព ប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយណាឡើយ គឺរាជរដ្ឋាភិបាលព្យាបាល ទាំងឲ្យនៅប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលមិនទុក្ខឲ្យអ្នកស្លាប់ឡើយ។
លោកស្រីបានបន្តថា សូមពុកម៉ែបងប្អូនជឿជាក់លើ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានរកសន្តិភាព ជូនប្រទេសជាតិជូនប្រជាជន នឹងធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានឈ្មោះល្បីល្បាយលើ ឆាកអន្តរជាតិផងដែរ ។ ដូច្នេះហើយសូមបងប្អូនកុំជឿ ជនអគតិមួយចំនួនដែល ធ្វើការងារញ៉ុះញ៉ុង និងបំផ្លាញសន្តិភាពយើងឲ្យសោះ ពីព្រោះបច្ចុប្បន្ននេះប្រជាជនយើង ទូទាំងប្រទេសមានសិទ្ធិសេរីភាព ពេញលេញដោយសេរីភាពក្នុងការ ដំណើរកំសាន្ត ឬសិទ្ធិសេរីភាពក្នុងគ្រួសារផងដែរ។
សូមបញ្ជាក់ថា សម្ភារៈបង្គន់អនាម័យ ដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ២២២គ្រួសារមាន- លូ(មុខកាត់១ម. កម្ពស់០.៥ ម)ស្មើ៣កង់ គម្របលូស្តុកលាមក១គម្រប ផែនបិតការ៉ូ ១ផេន ចានពកសឺឡែន ១ចាន ទម្រទ្រផែនបង្គន់១ទម្រ ស័ង្កសី១០សន្លឹក ឥដ្ឋតាន់៦០ដុំ សុីម៉ងត៍១០គីឡូ PVC ០.១ម ប្រវែង១ម ធុងទឹកជ័រចំណុះ៣៥លីត្រ១ ទុយោបង្ហុយpvc២១(២.ម)ស្មើ១ដើម ៕