ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា៖ ការប្រកួតប្រជែង រវាងមហាអំណាច កំពុងរាំងខ្ទប់ដល់ សិទ្ធិស្វ័យសម្រេចរបស់ ប្រទេសកំពុងអភិវឌ្ឍន៍ (វីដេអូ)

ការប្រកួតប្រជែង រវាងមហាអំណាច កំពុងរាំងខ្ទប់ដល់ សិទ្ធិស្វ័យសម្រេច

នាយករដ្ឋមន្ត្រីកម្ពុជា៖ ការប្រកួតប្រជែង រវាងមហាអំណាច កំពុងរាំងខ្ទប់ដល់ សិទ្ធិស្វ័យសម្រេចរបស់ ប្រទេសកំពុងអភិវឌ្ឍន៍

បាន​បង្ហោះ​ដោយ DAP News នៅ ពុធ 23 កញ្ញា 2020

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់ សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើសរើសយកឯករាជ្យ និង អធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិភាព និងការអភិវឌ្ឍ ។

ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួប លើកទី៧៥ នៃអង្គការសហប្រជាជាតិ ក្រោមមូលបទ «អនាគតដែលយើងទាំងអស់គ្នាចង់បាន, សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួម ដើម្បីពហុភាគីនិយម» នាថ្ងៃទី២១ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាការពិតការប្រារព្ធខួបលើកទី ៧៥ នេះ គឺស្ថិតនៅក្នុងកាលៈទេសៈ នៃការបង្អាក់រំខានដ៏ខ្លាំងក្លា ចំពោះពិភពលោក បង្កឡើងដោយវិបត្តិសុខភាពសកល ពុំធ្លាប់មាន ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង សង្គមយ៉ាងធ្ងន់ធ្ងរ ។

សម្ដេចបន្តថា បន្ទាប់ពីភាពខ្ទេចខ្ទាំ ក្នុងភ្លើងសង្គ្រាមលោកលើកទី ២, នៅក្នុងបុព្វកថានៃធម្មនុញ្ញ អង្គការសហប្រជាជាតិ, មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់នូវ «យន្តការអន្តរជាតិសម្រាប់ ការលើកស្ទួយសេដ្ឋកិច្ច និង ការរីកចម្រើនក្នុងសង្គម សម្រាប់ប្រជាជនគ្រប់រូប» គឺជាមធ្យោបាយជាសារវន្ត ក្នុងការធានាសុខសន្តិភាព, ការលើកកម្ពស់សិទ្ធិមនុស្ស និង ធានានូវវឌ្ឍនភាពសង្គម ។ ផ្ទុយពីទស្សនវិស័យនេះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកំពុងតែស្ថិតនៅជាធរមាន, យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និង ការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញ និង តម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ។ ជាក់សែ្តង, យន្តការពហុ- ភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារ ទង្វើជាតិនិយមជ្រុល និង គាំពារនិយមរបស់ប្រទេស មហាអំណាចខ្លះលើសកលលោក ។

សម្ដេចបន្ថែមថា ជំនួសការទទួលបានការគាំទ្រ, ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍ តែងត្រូវបានបែ្រក្លាយជា មុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការ ប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះ ស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេស ទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិទទួលបានសន្តិភាព, សិទ្ធិរស់-រានមានជីវិត, សិទ្ធិទទួលបានអាហារ, ទីជម្រក និង ការងារ ជាដើម ។ នេះគឺជាមូលហេតុមួយ ដែលចូលរួមចំណែក ក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចប្រឹងប្រែងស្តារ និង អភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រ ពិសេស តាមរយៈការធ្វើនយោបាយូបនីយកម្ម លើបញ្ហាសិទ្ធិមនុស្ស បម្រើឲ្យរបៀបវារៈភូមិសាស្ត្រនយោបាយ របស់ប្រទេសអភិវឌ្ឍន៍មួយចំនួន ។

សម្ដេចតេជោបញ្ជាក់ថា «ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេច របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើសរើសយកឯករាជ្យ និង អធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិភាព និង ការអភិវឌ្ឍ ។ ខ្ញុំគិតថា នេះ គឺជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឲ្យសម្រេចបាន នូវគោលដៅរបៀបវារៈឆ្នាំ ២០៣០ បនែ្ថមពីលើបញ្ហាប្រឈមបន្ទាន់ទាំង-ឡាយ ដែលបង្កឡើងដោយការ ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និង ផលប៉ះពាល់នៃជំងឺនេះ មកលើសង្គម និង សេដ្ឋកិច្ច» ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីជឿជាក់ថា បណ្ដារដ្ឋជាសមាជិក ត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងសេចក្ដីប្រកាស ស្ដីពីការរំឮកខួបទី៧៥ នៃអង្គការសហប្រជាជាតិ ដែលយើងបានអនុម័តក្នុងកិច្ចប្រជុំនេះ។ជោគជ័យរបស់យើងក្នុងការអនុវត្ត គោលដៅប្រកបដោយមហិច្ឆតា ដែលយើងទាំងអស់គ្នាបានកំណត់យក នឹងត្រួសត្រាយផ្លូវសម្រាប់ មនុស្សជំនាន់ក្រោយ ឲ្យអាចរស់នៅបាន ក្នុងវិបុលភាព និងក្នុងសង្គមមួយដែល ប្រកបដោយបរិយាប័ន្ន និង ភាពសុខដុមរមនា ។

សម្ដេចគូសបញ្ជាក់ថា ប្រសិនបើយើងសម្លឹងមើលទៅអនាគត, សហគមន៍អន្តរជាតិ ពិតជាទាមទារចង់បានអង្គការ សហប្រជាជាតិដ៏រឹងមាំមួយ ដែលមានសមត្ថភាពពេញលេញ ក្នុងការដោះស្រាយគ្រប់បញ្ហាប្រឈម ដែលកើតមាននៅក្នុងតថភាព នៃសតវត្សទី ២១ ។ កម្ពុជាទទួលស្គាល់តួនាទីស្នូល នៃប្រព័ន្ធពហុភាគី-និយម ក្នុងការដោះស្រាយបញ្ហាប្រឈម សកលដ៏ស្មុគស្មាញដែល យើងកំពុងជួបប្រទះនាបច្ចុប្បន្ននេះ ដូចដែលសេចក្ដីប្រកាស បានចែងយ៉ាងច្បាស់ថា «បញ្ហាប្រឈមរបស់យើង មានភាពប្រទាក់ក្រឡាគ្នា និង អាចដោះស្រាយបានតែតាមរយៈ ប្រព័ន្ធពហុភាគីនិយម ដែលត្រូវតែបានធ្វើឲ្យប្រសើរឡើងវិញ» ។

សម្ដេចលើកឡើងថា តាមរយៈការគោរពធម្មនុញ្ញអង្គការសហប្រជាតិ, តម្លាភាព, សាមគ្គីភាព, កិច្ចសហប្រតិបត្តិការ និង ការ-ចូលរួមជាមួយគ្នាជាធ្លុងមួយ, សហគមន៍អន្តរជាតិពិតជា នឹងអាចសម្រេចបាននូវអនាគតមួយ ដែលយើងទាំងអស់គ្នាចង់បាន និង អង្គការសហប្រជាជាតិមួយ ដែលយើងត្រូវការ ៕

To Top
×