ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ទស្សនវិជ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការ កែទម្រង់ (វីដេអូ)

ទស្សនៈវិជ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែង ពីជំងឺកូវីដ-១៩

សម្ដេចតេជោ ៖ ទស្សនៈវិជ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែង ពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់

បាន​បង្ហោះ​ដោយ DAP News នៅ អង្គារ 22 កញ្ញា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទស្សនវិជ្ជារបស់រាជរដ្ឋាភិបា លកម្ពុជា គឺប្រែក្លាយការគំរាមកំហែង ពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេស នីមួយៗ ខណៈរាជរដ្ឋាភិបាលកម្ពុជា មិនបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួន នៅក្នុងគ្រប់វិស័ យនោះឡើយ។

ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោ យចីរភាព ក្រោមប្រធានបទ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាព នៅក្នុងប្រទេសដែលមានសេ ដ្ឋកិច្ចកំពុងរីកចម្រើន» នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹង ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់ប្រទេសលើពិភពលោក ទោះបីជាប្រទេសនីមួយៗ កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។

សម្ដេចតេជោ បន្ដថា ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជា ជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏សំខាន់ ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឲ្យបានជាអតិបរិមា។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ចំនួន៥ជុំ រួចមកហើយ ហើយកម្ពុជាកំពុងតែបន្តតាមដានសភាពការណ៍ ប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់ ដោយត្រៀមដាក់ចេញនូវវិធានការជាក់ស្តែងថែមទៀត តាមការចាំបាច់។

សម្ដេចតេជោ មានប្រសាសន៍ថា «ទស្សនវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយការគំរាមកំហែងពី ជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ។ លើមូលដ្ឋាននេះ ខ្ញុំសូមគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានបន្ថយល្បឿន នៃការងារកែទម្រង់របស់ខ្លួននៅក្នុងគ្រប់វិស័យ នោះឡើយ។ ផ្ទុយទៅវិញ គោលដៅរបស់យើង គឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេស»។

សម្ដេចតេជោ បន្ថែមថា ជំងឺកូវីដ បាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈ ជាពិសេស ចំណូលរដ្ឋ។ការបាត់បង់ចំណូលបានទាមទារឥ្យរដ្ឋាភិបាលដាក់ចេញយន្តការថ្មីៗ ដើម្បីកៀរគរ ធនធានហិរញ្ញវត្ថុ ដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត។ ដើម្បីសម្រេចបាន គោលដៅនេះ។សម្ដេចតេជោ យល់ឃើញថា ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការស្នូលមួយមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ទាំងនៅក្នុងអំឡុង និងក្រោយវិបត្តិនេះ។

បន្ថែមពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នៅក្នុងបរិការណ៍ដ៏លំបាកនេះ ដើម្បីធានា ជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោល គឺការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគី សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពក្នុង តំបន់ និងពិភពលោក៕

ដោយ ៖ អេង ប៊ូឆេង

To Top