ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា មន្ត្រីល្អត្រូវបានលើកទឹកចិត្ត ដោយការសរសើរ ដំឡើងតួនាទី និងឋានន្តរសក្តិ ប៉ុន្តែមន្ត្រីអសកម្ម ឬល្មើសច្បាប់មិនត្រូវលើកលែងឡើយ។
ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះថា “មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់ និងគោរពវិន័យ កងកម្លាំង បើល្មើសច្បាប់ នឹងទទួលពិន័យកងកម្លាំង បើល្មើសធ្ងន់ធ្ងរនឹងបណ្តេញចេញ ពីក្របខ័ណ្ឌនគរបាលជាតិ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ” ៕
