Covid-19

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរចំពោះរុស្ស៊ី ដែលបានរកឃើញ វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែនបានសម្តែងនូវការអបអរសាទរ ចំពោះរុស្ស៊ីដែលបានរកឃើញ វ៉ាក់ សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា” ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ នឹង អាចជួយដល់ពិភពលោកយើង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលកំពុងតែធ្វើឲ្យសេដ្ឋកិច្ចពិភព លោក ក៏ដូចជាទំនាក់ទំនងពិភពលោក មានការយឺតយ៉ាវ” ៕

To Top