ខ្ញុំសូមកោតសរសើរ ក្រុមហ៊ុនលីយ៉ុងផាត់ ដែលបានយកសេចក្តីសុខរបស់ពលរដ្ឋជាមូលដ្ឋាន មកដោះស្រាយនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទោះបីក្រុមហ៊ុននេះ មានដីដែលមានប្លង់រឹង និងមានអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចតេជោ នាយក្រដ្ឋមន្រ្តីក៏ដោយ ក៏ក្រុមហ៊ុនមិនប្រើកម្លាំងហិង្សា កម្លាំងសមត្ថកិច្ច ឬកម្លាំងតុលាការទៅបង្ខំបណ្តេញពលរដ្ឋ ចេញពីទីតាំងអភិវឌ្ឍន៍របស់ខ្លួនដែរ។
កាលពីសប្តាហ៍មុនតំណាងក្រុមហ៊ុន បានទៅជួបពិភាក្សាជាមួយខ្ញុំនៅវិមានសន្តិភាព ដើម្បីរិះរកដំណោះស្រាយល្អសមរម្យជូនពលរដ្ឋ និងក្រុមហ៊ុន ។ ខ្ញុំបានបញ្ជាក់ច្បាស់ជូនតំណាងក្រុមហ៊ុនរួចហើយថា មានតែដំណោះស្រាយឈរលើគោលការណ៍ ឈ្នះឈ្នះ សម្តេចតេជោទេ ទើបគ្រប់គ្នាមានសេចក្តីសុខ។
ខ្ញុំនឹងរៀបចំរបាយការណ៍ ឈរលើផ្លូវកណ្តាលមួយដែលការពារផលប្រយោជន៍ពលរដ្ឋពិតប្រាកដ ដែលខ្ញុំបានទទួល បានឃើញ នឹងបានបានជួបពិភាក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គោរពជូនសម្តេចអោយ លោកបានដឹងពីសុខទុក្ខពិតប្រាកដរបស់ពលរដ្ឋ នៅលើទឹកដីក្នុងខេត្តព្រះសីហនុ។
ខ្ញុំឈឺចាប់ជំនួស បងប្អូនប្រជាពលរដ្ឋ ជាច្រើនរយគ្រួសារដែលត្រូវបានឈ្មួញខិលខូច និងមន្រ្តី ខិលខូចធ្វើបាប ដោយរាយការណ៍ភូតកុហក់ទៅថ្នាក់ដឹកនាំ។ ការសម្រេចចិត្តទោះបីក្នុងកម្រិតអ្វីក៏ដោយ ក៏ត្រូវគិតដល់ សម្តេចប្រមុខដឹកនាំ យកគុណធម៌ មេត្តាធម៌ និងសេចក្តីសុខរបស់ពលរដ្ឋ មកគិតជាមុន។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)




