ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក ដែលមានជម្ងឺកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូន នាយអាវុធហត្ថជាច្រើន រូបទៀត  នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុន សារ៉ាឌីន មេបញ្ជាការរងខណ្ឌទួលគោក ដែលមានជម្ងឺដុះសាច់ច្រមុះចាក់ចូលខួរក្បាល ដោយបានធ្វើការវះកាត់រួច កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយក ថវិកាចំនួន ៨លានរៀល ស្មើនឹង ២០០០$ ភេសជ្ជៈ ៦ករស ផ្លែឈើស្រស់ ១កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាល៕

To Top