ភ្នំពេញ៖ តបតាមការអញ្ញើញ របស់លោក អាន់តូនីញូ ហ្គូទែរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក ចេស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងលោក អេនដ្រូ ហ្វូលណេស នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក លោកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទាននៃរបៀបវារៈ សម្រាប់ការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូថតទុកជាមុន ដែលរៀបចំឡើងស្របពេល សម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។


